​ភ្នំពេញ ៖ នាយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ អ្នកវិជ្ជមានកូវិដ១៩ ចំនួន១២នាក់ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ត្រូវបានក្រុមគ្រូពេទ្យមកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ ក្នុងនោះក៍មានទារកអាយុ០៩ខែម្នាក់ ដែលអវិជ្ជមានត្រូវរួមដំណើរជាមួយម្តាយ ទាំងក្តុកក្តួល ខណៈដែលមួយគ្រួសារទទួលបានលទ្ធផលពិនិត្យសំណាកលើកទី១ វិជ្ជមាន១០នាក់ ។ សកម្មភាពរបស់ក្រុមគ្រូពេទ្យមានបីទីតាំងផ្សេងគ្នា។ករណីទីមួយនៅចំណុចផ្លូវលេខ៣២BT ផ្ទះលេខ១៤២ ក្រុម៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ។ក្រុមគ្រូពេទ្យមន្ទីរបង្អែកខណ្ឌច្បារអំពៅ បានចុះមកយកអ្នកជំងឺ COVID-19ជនជាតិខ្មែរ ដូចមានរាយនាមខាងក្រោម៖ ១-ភេទស្រី អាយុ ៦៦ឆ្នាំ២-ភេទស្រី អាយុ ៣០ឆ្នាំ៣-ភេទប្រុស អាយុ ២៩ឆ្នាំ៤-ភេទស្រី អាយុ ៦១ឆ្នាំ៥-ភេទស្រី អាយុ ៣១ឆ្នាំ៦-ភេទស្រី អាយុ ៣៩ឆ្នាំ៧-ភេទស្រី អាយុ ៣៦ឆ្នាំ៨-ភេទប្រុស អាយុ ៤៣ឆ្នាំ៩-ភេទស្រី អាយុ ២១ឆ្នាំ១០-ភេទប្រុស អាយុ ៦ឆ្នាំ១១-ទារកអាយុ ៩ខែ អវិជ្ជមាននិងសមាជិក៦នាក់ទៀតយកទៅធ្វើចត្តាឡីស័កនៅមន្ទីពេទ្យអង្គរអន្តរជាតិ(ជិតផ្សារចាស់)។ ១២-មានករណីនៅចំណុចផ្លូវ៦៩BT ផ្ទះលេខ១៤៧ ក្រុម៤ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់២ អ្នកវិជ្ជមានកូវិដ១៩ ភេទស្រី អាយុ២៧ឆ្នាំ ។ ១៣-មានករណីមួយទៀតនៅចំណុចបុរីសូនី ផ្ទះលេខ៣៦៨A ផ្លូវលេខ៨១ ...

(ភ្នំពេញ)៖ អ្នកជំងឺម្នាក់ទៀតហើយ អាយុ៣៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ អ្នកជំងឺស្លាប់បាត់បង់ជីវិត មានអាស័យដ្ឋាននៅខណ្ឌចំការមន រាជធានីភ្នំពេញ ដោយលទ្ធផលទទួលបានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ហើយបានស្លាប់នៅវេលាម៉ោង២១៖៤០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ ...

ភ្នំពេញ៖ រន្ធត់ណាស់ បុរសម្នាក់បើកបររថយន្តហាយឡែនឌ័រ លឿនខ្លាំង មកបុកម៉ូតូ២គ្រឿងដែលកំពុងឈប់ស្តុប បណ្តាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងរន្ធត់ និង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង ៩និង៣៥ នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅមុខដេប៉ូលក់សាំងតេលាចំការដូងកែង ស្តុបចំការដូង លើផ្លូវ២១៧ ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក HIGHLANDER ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AS-1871 បើកបរដោយឈ្មោះ ភ ពិសិដ្ឋ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បើកបរពីត្បូងទៅជើង ស្របទិសគ្នាបានបុកម៉ូតូម៉ាក AIR BLADE ពណ៌ក្រហម-ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1U-8711 បើកបរដោយឈ្មោះ ស៊ឹម វ៉ុល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិតាមុំ ឃុំដូង ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់ក្រោយពេលបញ្ចូនទៅដល់មន្ទីរពេទ្យម្លិះស) និងអ្នកជិះពីក្រោយមានឈ្មោះ យ៉ន ...

ភ្នំពេញ ៖ មួយបទរបស់ VannDa ពិតជាអស្ចារ្យខ្លាំងណាស់ ជាមួយនិងការចូលរួមរបស់ព្រឹទ្ធាចារ្យចាបុី គង់ ណៃ ដែលមានចំណងជើងថា Tim To Rise សឹងតែមិនគួរឲ្យជឿថាវាអាចទៅរួច តែពេលនេះបានឃើញហើយ បានស្តាប់ហើយ ពិតជាឡូយខ្លាំងណាស់។ យើងពិតជាចង់ឃើញការផលិតចម្រៀងឲ្យមាន វប្បធម៌ អរិយធម៌ខ្មែរយើងខ្លាំងណាស់។ សិល្បៈបុរាណយើងមានច្រើនបែប ដូច្នេះព្យាយាមលើកស្ទួយទាំងអស់គ្នា។ យើងក៏សង្ឃឹមថា សិល្បៈករយើងចូលរួមផលិតបន្ថែមទៀត ដើម្បីលើកស្ទួយ វប្បធម៌ខ្មែរបុរាណឆ្ពោះទៅលើឆាកអន្តរជាតិ។ តោះរីករាយសណ្តាប់ទាំងអស់គ្នា ...

នាមជាគ្រូពេទ្យជួរមុខ វាពិបាកខ្លាំងណាស់ តែក៏ត្រូវស៊ូទ្រាំ ស្ម័គ្រចិត្តធ្វេីដើម្បីប្រជាជនយើង។ មិនមែនខ្ញុំមិនខ្លាច មិនមែនខ្ញុំមិនតក់ស្លុត ក្នុងការចុះជួយស្រោចស្រង់ជីវិត ព្យាបាលអ្នកជំងឺកូវីដ-១៩នោះទេ ហើយមិនមែនខ្ញុំមានជីវិតអមត:នោះដែរ តែនេះជាកាតព្វកិច្ចរបស់ពេទ្យ។ ខ្ញុំក៏មានជីវិតមួយ មានគ្រួសារ​ មានពុកម៉ែចាស់ មានប្តីមានប្រពន្ធ មានកូនរង់ចាំខ្ញុំដូចអ្នកដែរ តែខ្ញុំត្រូវតែពុះពារដើម្បីសេចក្តីសុខរបស់ប្រជាជនខ្ញុំ។ កាយចិត្តពិតជាមិនចង់ឱ្យអ្នកជំងឺណាម្នាក់បាត់បង់ជីវិតឡើយ ហើយក៏ប្រាថ្នានឹងព្យាបាលចង់ឱ្យពួកគាត់ឆាប់ជា ដើម្បីត្រលប់ទៅផ្ទះជួបជុំគ្រួសារវិញ ទេីបខ្ញុំត្រូវលះបង់ខ្លួនឯងប្រឡូកជាមួយមេរោគដែលយើងមេីលមិនឃេីញនេះ ព្រោះខ្ញុំក៏សង្ឃឹមថានឹងបានឆាប់ចប់ ត្រលប់ទៅជុំគ្រួសារខ្ញុំវិញដែរ។ រាល់ថ្ងៃ រត់ទាំងយប់ទាំងថ្ងៃ ឈរហាលថ្ងៃហាលខ្យល់ ក្តៅរាប់ម៉ោងនៅមុខផ្ទះគេ ក្នុងសំលៀកបំពាក់ក៏ហប់ពិបាកដកដង្ហេីម​ ដើម្បីទទួលអ្នកជំងឺនិងដឹកយកទៅព្យាបាល។ អ្នកពាក់ម៉ាស់ថាហប់ពិបាកដកដង្ហើម តែខ្ញុំគិតថា វាងាយស្រួលឆ្ងាយណាស់ជាងដកដង្ហើមតាមបំពង់ខ្យល់។ អ្នកថាអផ្សុកណាស់នៅក្នុងផ្ទះ មិនបានជួបជុំមិត្តភក្តិ ដើរផឹកស៊ី ចូលហូបតាមហាងនានា តែខ្ញុំគិតថា ការនៅផ្ទះរបស់អ្នកវាងាយស្រួលឆ្ងាយណាស់ ឆ្ងាយជាងការរស់នៅក្នុងពេទ្យ។ សូមអ្នកយល់ថា ជីវិតអ្នកមានតម្លៃនៅពេលជំងឺមិនទាន់មកដល់ តែពេលអ្នកឆ្លងជំងឺ អ្នកនឹងយល់ថា ការជាសះស្បើយពីជំងឺ ពិតជាមានតម្លៃណាស់។ ដូច្នេះសូមអ្នករក្សាការអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីខ្លួនអ្នក គ្រួសារអ្នក សហគមន៍យើង និងក៏ដើម្បីខ្ញុំជាគ្រូពេទ្យដែរ។ ខ្ញុំលះបង់គ្រួសារ ស្នាក់នៅពេទ្យដើម្បីព្យាបាលអ្នកជំងឺហើយ តើអ្នកអាចជួយខ្ញុំដើម្បីកុំឱ្យក្លាយជាអ្នកជំងឺម្នាក់ទៀតបានទេ? អរគុណទុកជាមុន៕ ...

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា មានអ្នកជំងឺកូវីដ១៩ម្នាក់ទៀតហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៊ី នៅម៉ោង ៧៖០៥នាទីយប់ថ្ងៃទី២៧ ខែមីនានេះ។ អ្នកជំងឺដែលស្លាប់នេះមានឈ្មោះ ហេង យិន ភេទស្រី អាយុ៧៦ឆ្នាំ រស់នៅភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង រកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ត្រូវបានបញ្ចូនមកពីមន្ទីរពេទ្យខេត្តព្រៃវែង មកដល់មន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ អ្នកជំងឺមានរលាកសួតសងខាងធ្ងន់ធ្ងរ និងខ្សោយសួតស្រួចស្រាវធ្ងន់ធ្ងរ និងបានស្លាប់នៅម៉ោង៧៖០៥នាទីយប់ ថ្ងៃនេះ ព្រោះតែខ្សោយសួតធ្ងន់ធ្ងរ រលាកសួតសងខាង ដោយសារវីរុសកូវីដ១៩ វាយលុកខ្លាំង៕ ...

តាមការបង្ហោះរបស់លោកវរៈសេនីយ៍ទោ ម៉េង វិមានតារា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅលើហ្វេសប៊ុកនៅមុននេះបន្តិចបានអោយដឹងថា កាលពីម្សិលមិញក្រុមគ្រូពេទ្យបានចុះមកយកសំណាក់មនុស្ស០៧នាក់ នៅចំណុចផ្ទះលេខ​ 2C ភូមិដំណាក់ធំ​ ២​ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយផ្ទះនេះមានអ្នកជំងឺកូវីដ បានមកហូបបាយជុំគ្នាមួយពេល ហើយលទ្ធផលដំបូង គឺមានវិជ្ជមាន៣នាក់ ក្នុងចំណោមមនុស្សទាំង៧នាក់នោះ។ លោកអធិការរូបនេះបានរៀបរាប់ថា៖ “សូមបងប្អូនកុំមើលងាយស្ថានការឲ្យសោះ បើមិនអនុវត្តន៍តាមវិធានការ ៣ការពារ ៣កុំ ឲ្យបានម៉ឺងម៉ាត់ទេគឺហានីភ័យហើយ។ នៅចំណុចផ្ទះលេខ​ 2C ភូមិដំណាក់ធំ​ ២​ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ម្សិលមិញក្រុមគ្រូពេទ្យបានចុះយកសំណាកចំនួន០៧នាក់ ដោយផ្ទះនេះ មានអ្នកជំងឺបានមកហូបបាយជុំគ្នា១ពេល។ តែលទ្ធផលថ្ងៃនេះ គឺវិជ្ជមាន០៣នាក់ ត្រូវបានក្រុមគ្រូពេទ្យយកទៅសម្រាកព្យាបាលនៅ The Great Duke ។ ...

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា មានករណីអ្នកជំងឺកូវីដ១៩ នៅខណ្ឌប្ញស្សីកែវម្នាក់ អាយុ៧២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី នេះបើតាមការចុះផ្សាយរបស់សារពត៌មាន Fresh News។ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ Hou Houy អាយុ៧២ឆ្នាំ រស់នៅខណ្ឌប្ញស្សី រាជធានីភ្នំពេញ រកឃើញមានករណីកូវីដ១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ អ្នកជំងឺមានសភាពរលាកសួតសងខាងធ្ងន់ធ្ងរ និងខ្សោយសួតស្រួចស្រាវ។ អ្នកជំងឺបានស្លាប់នៅម៉ោង ១៣៖៤៤នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរថាមកគិតត្រឹមថ្ងៃទី២៧ ខែមិនានេះ ចំនួនអ្នកស្លាប់កើនឡើងដល់9នាក់ហើយ ហើយក៏ចូលរួមសោកស្តាយដល់គ្រួសារនៃសព។ ...

ត្បូងឃ្មុំ៖ សែនរន្ធត់ចិត្ត កុមារទី១ក្នុងខេត្តត្បូងឃ្មុំ អាយុត្រឹមតែ១១ខែម្នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើកុមារីម្នាក់នៅស្រុកមេមត់ ដែលនេះគឺករណីទី៣ហើយ ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីលោក ឡេង ពៅ និង លោក វ៉ាន់ ណាក្រូ ដែលជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលជាករណីជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ។ នេះបើយោងតាមការឱ្យដឹងពីអាជ្ញាធរ និងលោក កែវ វណ្ណៈ ប្រធាន មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ ...

កូវីដបានសម្លាប់មនុស្សម្នាក់ទៀតហើយ គឺជាជនរងគ្រោះទី៨ នៅកម្ពុជា! ជនរងគ្រោះស្លាប់ម្នាក់ទៀតនេះ គឺលោកស័ក្តិ៣ ថន ចាន់ធឿន ជាមន្រ្តីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ! ជនរងគ្រោះម្នាក់នេះ គាត់មិនបានដឹងខ្លួនឯងមានផ្ទុកកូវីដនោះឡើយ ដោយកាលពី៤ថ្ងៃមុន គាត់បានទៅព្យាបាលនៅស្រុកកំណើតនៅភូមិក្តីចាស់ ឃុំព្រែហ្លួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តែស្ថានភាពជំងឺកាន់តែធ្ងន់ ក៏ក្រុមគ្រួសារសម្រេចបញ្ជូនគាត់មកពេទ្យរុស្ស៊ី ដើម្បីព្យាបាលបន្ត តែជាអកុសលលោកបានទទួលមរណភាពតែម្តងនៅល្ងាចថ្ងៃដដែលនេះ! ពេលគាត់មកព្យាបាល ក្រុមគ្រូពេទ្យក៏សម្រេចយកសំណាកគាត់ នៅពេលចេញលទ្ធផល គឺវិជ្ជមានកូវីដ ខណ:ដែលអ្នកជំងឺក៏មិនទាន់បានដឹងលទ្ធផលតេស្តផង ក៏ទទួលមរណភាពបាត់ទៅ! សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ហើយសូមវិញ្ញាណក្ខន្ធជនរងគ្រោះ បានទៅកាន់សុខគតិភព! ...

ភ្នំពេញ៖ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសប្រាប់ នៅក្នុងហ្វេសប៊ុករបស់ខ្លួនទៀតហើយថា “ខ្ញុំសូមឧបត្ថម្ភថវិកាចំនួន 20ម៉ឺនដុល្លារ ទៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA) ដើម្បីជាការសងគុណ ដល់ទ័ពអាវស ដែលកំពុងតែប្រយុទ្ធប្រឆាំង និងជំងឺវីរុសកូវីដ-១៩ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យើងទាំងអស់គ្នារួមគ្នាជួយទ័ពអាវស ដែលកំពុងរំដោះអាយុជីវិតយើង ជីវិតយើងទាំងអស់គ្នាផ្ញើ វាសនាលើទ័ពអាវស ហើយ បើយើងមិនរួមគ្នាទប់ស្កាត់ទេ គ្រួសារជាទីស្រលាញ់របស់យើង នឹងចាកចេញទៅដោយគ្មានថ្ងៃត្រលប់”។ គួរំលឹកផងដែរថា កាលពី ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានបវិចាគ ថវិកា ច្រើនជាងមុនទៀត ជូន សម្ដេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ជំងឺ Covid-19។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា “ខ្ញុំបាទ និងក្រុមគ្រួសារ សូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទប់ស្កាត់ជំងឺ ...

ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ទីក្រុង​ភ្នំពេញ​ រកឃើញ​អ្នក​ឆ្លងកូវីដ​ដល់​ទៅ ៥០ នាក់។ នេះ​ជា​តួលេខ​ខ្ពស់​បំផុត​ដ៏​គួរ​ឲ្យ​បារម្ភ ក្នុង​ពេល​ស្ថានភាព​រាជធានី​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង ដើម្បី​កាត់ផ្តាច់​ប្រភព​រាលដាល់​ក្នុង​សហគមន៍។ ក្រសួង​សុខាភិបាល​រាយការ​គិត​ត្រឹម​ម៉ោង ០៧ ០០ ព្រឹក​ថ្ងៃ ២៥ នេះ មាន​អ្នក​វិជ្ជមាន​កូវីដ ៥៥ នាក់​ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ។ ក្នុង​នោះ​ភ្នំពេញ មាន ៥០ ករណី ត្បូងឃ្មុំ ០១ ករណី ខេត្ត​ព្រះសីហនុ ០១ ករណី និង​កំពង់ធំ ០១ ករណី ភ្នំពេញជា​តំបន់ផ្ទុះដ៏ធ្ងន់ធ្ងរ​ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។ រដ្ឋាភិបាល​បាន​ដាក់ភូមិសាស្រ្ត​ទីក្រុង​​មួយ​នេះ​ ត្រូវជាប់​កាតព្វកិច្ច​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ និងរក្សា​គំលាត​សុវត្ថភាព។ ការ​មិន​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព អាច​នឹង​​ទទួល​រងការ​ពិន័យ​យ៉ាងធ្ងន់ធ្ងរ។ ...

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១មានអ្នកជំងឺ២នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ដ៏កាចសាហាវ ដោយម្នាក់ជនជាតិខ្មែរ និងម្នាក់ជនជាតិចិន នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ។ អ្នកស្លាប់ទី១៖ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ័សែនជ័យ (ជិតផ្សារសាមគ្គី) ជាពិធីករ Freeland តាមរោងការ និងធ្លាប់ធ្វើការជាមួយតារាកំប្លែង សេង ចិន្តា (ហៅក្អីត) និងមានស្រុកកំណើតនៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានជំងឺធាត់កំរិត១ និងលើសឈាម, ក្រុមគ្រូពេទ្យរកឃើញមានរលាកសួតធ្ងន់ធ្ងរទាំងសងខាង និងមានខ្សោយសួតខ្លាំង។ តេស្តឃើញជំងឺកូវីដ១៩នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង ៧៖៣៥នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខ្លាំងធ្ងន់ធ្ងរខ្លាំង ដោយមេរោគកូវីដ១៩វាយលុក។ អ្នកស្លាប់ទី២៖ ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។ រកឃើញជំងឺកូវីដ១៩នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ ក្រុមគ្រូពេទ្យរកឃើញអ្នកជំងឺមានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងខ្សោយសួតខ្លាំងរហូតដល់ប្រើម៉ាស៊ីនជំនួយ។ ...

យោងតាមការបញ្ជាក់ពីនៅលើទំព័រហ្វេសប៊ុក សិល្បករកម្ពុជា បានឲ្យដឹងថា “សូមអបអរសាទរ ប្អូន កក្កដា សុភ័ណ្ឌ បានជាសះស្បើយពីជំងឺកូវីដ១៩ហើយថ្ងៃនេះ  តែត្រូវបន្ត ទៅធ្វើចត្តាឡីស័ក នៅមន្ទីចត្តាឡីស័ករាជធានីភ្នំពេញ ព្រែកភ្នៅបន្តទៀត ! ។ ប្អូន កក្កដា សុភ័ណ្ឌ ក៏សូមថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកកម្ពុជាដែលបានយកចិត្តទុក្ខដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ដោយសម្តេចមិនខ្លាចការនឿយហត់ឡើយ ។ កក្កដា សុភ័ណ្ឌបានបន្តទៀតថាៈ មួយទៀតគឺសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ទាហ៊ានអាវសរទាំងអស់ដែលខិតខំយកចិត្តទុកដាក់ជួយព្យាបាលអោយខ្ញុំបានជាសះស្បើយ។ អត្ថបទនិងជូនដំណឹងដោយៈ អុឹម ជីវ៉ា”៕ ...

(ពោធិ៍សាត់)៖ បុរសម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ហើយបានគេចពីការធ្វើចត្តាឡីស័កនៅភ្នំពេញ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ ឃាត់ខ្លួនបាននៅវេលាម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្នុងភូមិដំណាក់អំពិលក្រោម សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ប្រតិបត្តិការខាងលើធ្វើឡើងដោយបានការបញ្ជាផ្ទាល់ពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ បើតាមប្រភពពីមន្ត្រីយោធា នៃស្នាក់ការសន្តិសុខ B05 ប្រចាំការនៅខេត្តពោធិ៍សាត់ បានឱ្យដឹងថា បុរសគេចពីការធ្វើចត្តាឡីស័កមានឈ្មោះ មួន សុភាន់ អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ជនសង្ស័យបានគេចចេញពីភ្នំពេញ មកខេត្តពោធិ៍សាត់ ចំនួន២យប់ និង៣ថ្ងៃ ហើយបានចូលទៅស្នាក់នៅផ្ទះសំណាក់នគរមាស ចំនួន២យប់ នៅបន្ទប់១០១, ចូលទៅស្រស់ស្រូបអាហារនៅភោជនីយដ្ឋាន ឡាំ ស៊ីវអេង, ចូលទៅកាត់សក់នៅហាងពេញចិត្ត ចុងកោះ និងចូលផឹកស៊ីនៅសំនៀងសុខសាន្ត និងអាចចូលទៅកន្លែងផ្សេងៗទៀត។ ប្រភពបានបន្តថា រៀងរាល់ចុះទៅទីតាំងនីមួយៗ គឺមានម៉ូតូឌុបចំនួន២នាក់ ជាអ្នកផ្លាស់ប្តូរគ្នាដឹកជញ្ជូន។ ក្នុងប្រតិបត្តិការស្រាវជ្រាវខាងលើ កម្លាំងចម្រុះក៏បានធ្វើការឃាត់ខ្លួន ម៉ូតូឌុប២នាក់ និងប្រពន្ធម៉ូតូឌុប១នាក់បន្ថែមទៀត ដែលសរុបរួមទាំងជនសង្ស័យមានចំនួន៤នាក់ ដើម្បីមកពិនិត្យសំណាក រងចាំការធ្វើតេស្ត ពិនិត្យជំងឺកូវីដ-១៩ ថាមានវិជ្ជមាន ឬអវិជ្ជមាន។ ចំពោះទីតាំងខាងលើ ...

ភ្នំពេញ ៖​ ក្រុមគ្រូពេទ្យប្រតិបត្តិស្រុកដង្កោ បានមកយកអ្នកវិជ្ជមានកូវីដ១៩ ចំនួន២នាក់ពាក់ព័ន្ធនឹងឈ្មោះ ជា តារា (វិជ្ជមានកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១) រស់នៅបុរីពិភពថ្មី២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ក្នុងនោះរួមមាន ទី១៖ឈ្មោះ ឆាយ កុលរចនា (ប្រពន្ធ ជា តារា) អាយុ៣១ឆ្នាំ និងទី២៖ឈ្មោះ ជា វីរ៉ានុន (កូនស្រី) អាយុ១ឆ្នាំ។ ដោយឡែក កូនប្រុសឈ្មោះ ជា វីរៈរាជ្យ អាយុ៤ឆ្នាំ មានអាការ:ក្ដៅខ្លួន ហើយក្រុមគ្រូពេទ្យបានអនុញាតឲ្យទៅជាមួយម្ដាយផងដែរ។ មន្ដ្រីបានបញ្ជាក់ទៀតថា បច្ចុប្បន្នទីតាំងនេះ មានកូនឈ្នួលនៅក្នុងផ្ទម្នាក់ ហើយត្រូវបានហ៊ុព័ទ្ធ និងគ្រប់គ្រងដោយសង្កាត់ដង្កោ៕ ...

នៅរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះ មហាជនអ្នកគាំទ្រ និង ក្រុមគ្រួសារមិត្តភក្តិរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត ហាក់រំភើបចិត្តយ៉ាងខ្លាំង ដោយនាងបានជាសះស្បើយពីជំងឺកូវីដ-១៩ ក្រោយពីនាងបានព្យាបាលតាំងពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ កន្លងមក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការឲ្យដឹងថា វី ឌីណែត បានជាសះស្បើយនេះដែរ ក៏ព្រោះតែតារាស្រីរូបនេះបានបង្ហោះ Story នៅលើគណនីហ្វេសប៊ុករបស់នាងមុននេះបន្តិច ។ លើសពីនោះ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ពាក្យដំបូងដែលនាងបាននិយាយ នៅពេលដែលបានចេញពីបន្ទប់ព្យាបាលនោះគឺ «ខ្ញុំបានឃើញពិភពលោក ដ៏ស្រស់បំព្រងវិញហើយ» ៕ ...

​ភ្នំពេញ៖ កូនស្រី​បង្កើត​របស់​តារាចម្រៀង​នាង ហួ ឡាវី ត្រូវ​បាន​គេ​រក​ឃើញ​ថា ឆ្លង​វីរុស​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ហាង​កែស​ម្ជ​ស្ស​មួយ​កន្លែង​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក អ៊ឹម ជីវ៉ា តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​សិល្បករ​កម្ពុជា នា​ថ្ងៃនេះ​។ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​៤​នាក់​នេះ មាន​ម្នាក់​គឺជា​ស្ត្រី​មាន​ផ្ទៃពោះ​៧​ខែ ដែល​ត្រូវ​បាន​ឲ្យ​ដឹង​ថា គឺកូន​បងស្រី​បង្កើត​របស់​តារាចម្រៀងជើងចាស់ លោក ហួ ឡាវី មាន ឈ្មោះ​ថា វី ឌី​ណា។ បច្ចុប្បន្ន អ្នកជំងឺ​ទាំង ៤នាក់ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ The Great Duke៕ ...

(ភ្នំពេញ)៖ ស្រ្តីម្នាក់អាយុ៦២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី ដោយសារជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ខណៈកំពុងសម្រាកព្យាបាលដែលនេះគឺករណីស្លាប់ទី៥ហើយ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ អ្នកជំងឺដែលបានបាត់បង់ជីវិតនេះមានឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយរបស់ស្រីពីនតារាកំប្លែងក្រុមនាយក្រឹម) រស់នៅក្រោយផ្សារសឡា ភូមិមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ក្រសួងសុខាភិបាល នឹងចេញសេចក្តីជូនដំណឹងនៅពេលបន្ទាប់។ រហូតដល់មកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់ហើយបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ * ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១* ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)* ទី៣៖ ...

លោក​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ​មហា​បរិញ្ញា វ៉ាន់ មិច ឯក​ទេស​ព្យាបាល​ជំងឺ​សួត ជំងឺ​ហឺត និង អាលែកហ្សី បាន​បង្ហាញ​អារម្មណ៍​ ភ័យខ្លាច និងព្រួយបារម្ភ​ ចំពោះ​​ស្ថានភាព​ជំងឺ​កូវីដ.១៩​ នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​ព្រោះ​វា​​កូវីដ​ប្រភេទ​ថ្មី។​ រៀបរាប់​នៅ​លើ​បណ្ដាញ​សង្គម​ ដែល​មាន​ឈ្មោះ​ថា​ Vann Mich លោក​ដុកទ័រ​បាន​សរសេរ​ថា៖” មាន​បទ​ពិសោធន៍​ជាង១​ឆ្នាំ​ក្នុង​ការ​គ្រប់គ្រង​ និង​ព្យាបាល​ជំងឺ​កូវីដ​ដោយ​គ្មាន​ការ​ភ័យខ្លាច​ ឬ​តក់ស្លុត​ឡើយ​។ តែ​ក្នុង១​ខែ​ចុងក្រោយ​នេះ​ចាប់​ពី​ ២០​ កុម្ភៈ ២០២១​ ខ្ញុំ​មាន​អារម្មណ៍​ភ័យខ្លាច និង​ព្រួយ​បារម្ភ​ណាស់​ ពីព្រោះ​វា​ជា​ប្រភេទ​មេរោគ​ប្រែ​រូប​ថ្មី (Variant Virus Strain) ដែល​ក្នុង​រយៈ​ពេល​តែ​២ទៅ៥ថ្ងៃវាវាយលុក​ចូល​ស៊ី​សាច់​សួត​ខ្ទេចខ្ទី​ទាំង​សងខាង”។ “រូបភាព​សួត​ត្រូវ​បាន​មេរោគ​ស៊ី​សុសសាច់​ដ៏​គួរ​អោយ​ខ្លាច ។ គ្មាន​ថ្នាំ​ណា​អាច​សម្លាប់​វា​បាន​ទេ គឺ​មាន​តែ​អនុវត្តន៌​អោយ​បាន​ដាច់ខាត​តាម​ប្រសាសន៍​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន គឺ ៣​កុំ ៣​ការពារ​ទេ​ទើប​អាច​ទប់ស្កាត់ ឬ​កាត់​បន្ថយ​ការ​ឆ្លង​រាតត្បាត​នៃ​មេរោគ​នេះ ។ សូម​បួងសួង​ដល់​ព្រះ និង​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​ជួយ​តាម​ថែរក្សា​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត និង​ក្រុម​គ្រួសារ ដល់​ថ្នាក់​ដឹកនាំ​ប្រទេស ប្រជាជន​ខ្មែរ​ទាំងអស់ ក្រុម​គ្រួសារ​ខ្ញុំ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​ជៀស​ផុត​ពី​ជំងឺ​នេះ និង​សូម​អោយ​មេរោគ​នេះ​សាប​រលត់​​ចាក​ផុត​ពី​ប្រទេសខ្មែរ​យើង​ឆាប់​ៗ”៕ ...

error: