បុរសនេះហើយ ដែលធ្វើឲ្យមហាជនស្គាល់ក្មេងស្រី យ៉ង ស្រីនីត និងកែប្រែវាសនាយ៉ាងច្រើនមកទល់ថ្ងៃនេះ

88

ជាក្មេងស្រីម្នាក់ដែលមានការតស៊ូព្យាយាមយ៉ាងខ្លាំង រស់នៅ ភូមិភាគឦសាន នៅក្នុងខេត្ត​មណ្ឌលគីរី​​ ក្មេងស្រី យ៉ង ស្រីនីត ជាកូនស្រីក្នុងក្រុមគ្រួសារមួយដែលមានជីវិភាពលំបាក ត្រូវដើរលក់របស់របរបន្តិចបន្តួចយកលុយមកជួយសម្រាលក្នុងការចាយវាយប្រចាំថ្ងៃ។

មកទល់ថ្ងៃនេះ ប្អូនស្រីត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង ក្រោយពីរូបថតប៉ុន្មានសន្លឹងរបស់ប្អូនត្រូវបានចែកចាយតាមបណ្តាញសង្គមនានា ទាំងក្នុងប្រទេស និងក្រៅប្រទេស។ សប្បុរសជនជាច្រើនបានជួបសំណេះសំណាល និងឧបត្ថមជាច្រើនបន្តបន្ទាប់។

លោក « ចៅមាណព Chavmeanup » ដែលជាបុរសម្នាក់ដែលបានថតរូបប្អូនស្រី និងចែកចាញតាមបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់មកក៏ទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន និងមានអ្នកចែកចាយរូបថតទាំងនោះរហូតដល់រាប់សែននាក់។ 

គួរបញ្ជាក់ឲ្យដឹងផងដែរថា លោក ចៅមាណព បានបង្ហោះរូបថតប៉ុន្មានសន្លឹករបស់ប្អូនស្រីភ្ជាប់នឹងខ្លឹមសារមួយចំនួន ៖ «​ ស្នាមញញឹម​នៃ​សេចក្ដី​សង្ឃឹម​ របស់កុមារីម្នាក់នៅខេត្ត​មណ្ឌលគីរី​​ ដែលចង់សិក្សាហេីយចង់ប្រែក្លាយអនាគតគ្រួសារ​ នឹងសំរេចបំណងប្រាថ្នាជា​ អ្នកគ្រូបង្រៀន​នឹងជាសិល្បការិនី​ ។ បន្ទាប់​ពីលក់របស់របរបន្តិចបន្តួចអោយភ្ញៀវអស់ នាង​​បានច្រៀងបទចំរៀងដែលនាងច្រៀងពិរោះអោយយេីងទាំងអស់គ្នាស្តាប់​ បន្ទាប់​ពីទស្សនារមណីដ្ឋាន​ទឹកធ្លាក់ដាក់ដាំរួច​ » ។

នេះគឺជារឿងមួយដែលធ្វើឲ្យលោក ចៅ មាណព មានមោទនភាពខ្លាំងណាស់លោកស្ទើរតែមិនជឿសោះថា ត្រឹមតែរូបថតរបស់លោកប៉ុន្មានសន្លឹកសោះអាចផ្លាស់ប្តូរជីវភាពនិងជីវិតរបស់ក្មេងស្រីជនបទម្នាក់ឲ្យមកមានពន្លឺភ្លឺចែងចាំងដូចគេដូចឯងបាន​ ហើយរឿងនេះពិតជាគួររំភើបខ្លាំងបំផុត៕