អបអរ តារាចម្រៀង វី ឌីណែត បានជាសះស្បើយកូវីដ-១៩ វិញហើយ ក្រោយព្យាបាល ១៣ ថ្ងៃ

នៅរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះ មហាជនអ្នកគាំទ្រ និង ក្រុមគ្រួសារមិត្តភក្តិរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត ហាក់រំភើបចិត្តយ៉ាងខ្លាំង ដោយនាងបានជាសះស្បើយពីជំងឺកូវីដ-១៩ ក្រោយពីនាងបានព្យាបាលតាំងពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ កន្លងមក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការឲ្យដឹងថា វី ឌីណែត បានជាសះស្បើយនេះដែរ ក៏ព្រោះតែតារាស្រីរូបនេះបានបង្ហោះ Story នៅលើគណនីហ្វេសប៊ុករបស់នាងមុននេះបន្តិច ។ លើសពីនោះ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ពាក្យដំបូងដែលនាងបាននិយាយ នៅពេលដែលបានចេញពីបន្ទប់ព្យាបាលនោះគឺ «ខ្ញុំបានឃើញពិភពលោក ដ៏ស្រស់បំព្រងវិញហើយ» ៕

error: