ខ្លោចចិត្ត! ក្មេងស្រីអាយុ១ខួបម្នាក់ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ ពីឪពុកម្ដាយ និងកូនប្រុស ៤ឆ្នាំកំពុងក្តៅខ្លួន

ភ្នំពេញ ៖​ ក្រុមគ្រូពេទ្យប្រតិបត្តិស្រុកដង្កោ បានមកយកអ្នកវិជ្ជមានកូវីដ១៩ ចំនួន២នាក់ពាក់ព័ន្ធនឹងឈ្មោះ ជា តារា (វិជ្ជមានកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១) រស់នៅបុរីពិភពថ្មី២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ក្នុងនោះរួមមាន ទី១៖ឈ្មោះ ឆាយ កុលរចនា (ប្រពន្ធ ជា តារា) អាយុ៣១ឆ្នាំ និងទី២៖ឈ្មោះ ជា វីរ៉ានុន (កូនស្រី) អាយុ១ឆ្នាំ។ ដោយឡែក កូនប្រុសឈ្មោះ ជា វីរៈរាជ្យ អាយុ៤ឆ្នាំ មានអាការ:ក្ដៅខ្លួន ហើយក្រុមគ្រូពេទ្យបានអនុញាតឲ្យទៅជាមួយម្ដាយផងដែរ។

មន្ដ្រីបានបញ្ជាក់ទៀតថា បច្ចុប្បន្នទីតាំងនេះ មានកូនឈ្នួលនៅក្នុងផ្ទម្នាក់ ហើយត្រូវបានហ៊ុព័ទ្ធ និងគ្រប់គ្រងដោយសង្កាត់ដង្កោ៕

error: