ក្តីព្រួយបារម្ភ ភ្នំពេញរកឃើញវិជ្ជមានកូវដី១៩ ៥០នាក់ក្នុងមួយថ្ងៃ ខណៈរកឃើញ៥៥នាក់ឆ្លងកូវីដថ្ងៃនេះ

ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ទីក្រុង​ភ្នំពេញ​ រកឃើញ​អ្នក​ឆ្លងកូវីដ​ដល់​ទៅ ៥០ នាក់។ នេះ​ជា​តួលេខ​ខ្ពស់​បំផុត​ដ៏​គួរ​ឲ្យ​បារម្ភ ក្នុង​ពេល​ស្ថានភាព​រាជធានី​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង ដើម្បី​កាត់ផ្តាច់​ប្រភព​រាលដាល់​ក្នុង​សហគមន៍។

ក្រសួង​សុខាភិបាល​រាយការ​គិត​ត្រឹម​ម៉ោង ០៧ ០០ ព្រឹក​ថ្ងៃ ២៥ នេះ មាន​អ្នក​វិជ្ជមាន​កូវីដ ៥៥ នាក់​ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ។ ក្នុង​នោះ​ភ្នំពេញ មាន ៥០ ករណី ត្បូងឃ្មុំ ០១ ករណី ខេត្ត​ព្រះសីហនុ ០១ ករណី និង​កំពង់ធំ ០១ ករណី

ភ្នំពេញជា​តំបន់ផ្ទុះដ៏ធ្ងន់ធ្ងរ​ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។ រដ្ឋាភិបាល​បាន​ដាក់ភូមិសាស្រ្ត​ទីក្រុង​​មួយ​នេះ​ ត្រូវជាប់​កាតព្វកិច្ច​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ និងរក្សា​គំលាត​សុវត្ថភាព។ ការ​មិន​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព អាច​នឹង​​ទទួល​រងការ​ពិន័យ​យ៉ាងធ្ងន់ធ្ងរ។

error: