ស្លាប់ម្នាក់ទៀតហើយដោយសារកូវីដថ្ងៃទី២៦ មិនានេះ ជនរងគ្រោះជាមន្ត្រីនគរបាលចរាចរណ៍

កូវីដបានសម្លាប់មនុស្សម្នាក់ទៀតហើយ គឺជាជនរងគ្រោះទី៨ នៅកម្ពុជា! ជនរងគ្រោះស្លាប់ម្នាក់ទៀតនេះ គឺលោកស័ក្តិ៣ ថន ចាន់ធឿន ជាមន្រ្តីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ!

ជនរងគ្រោះម្នាក់នេះ គាត់មិនបានដឹងខ្លួនឯងមានផ្ទុកកូវីដនោះឡើយ ដោយកាលពី៤ថ្ងៃមុន គាត់បានទៅព្យាបាលនៅស្រុកកំណើតនៅភូមិក្តីចាស់ ឃុំព្រែហ្លួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តែស្ថានភាពជំងឺកាន់តែធ្ងន់ ក៏ក្រុមគ្រួសារសម្រេចបញ្ជូនគាត់មកពេទ្យរុស្ស៊ី ដើម្បីព្យាបាលបន្ត តែជាអកុសលលោកបានទទួលមរណភាពតែម្តងនៅល្ងាចថ្ងៃដដែលនេះ!

ពេលគាត់មកព្យាបាល ក្រុមគ្រូពេទ្យក៏សម្រេចយកសំណាកគាត់ នៅពេលចេញលទ្ធផល គឺវិជ្ជមានកូវីដ ខណ:ដែលអ្នកជំងឺក៏មិនទាន់បានដឹងលទ្ធផលតេស្តផង ក៏ទទួលមរណភាពបាត់ទៅ! សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ហើយសូមវិញ្ញាណក្ខន្ធជនរងគ្រោះ បានទៅកាន់សុខគតិភព!

error: