ស្លុតចិត្តណាស់! កុមារអាយុ១១ខែម្នាក់ រកឃើញវិជ្ជមានកូវីដ១៩ នៅត្បូងឃ្មុំ

ត្បូងឃ្មុំ៖ សែនរន្ធត់ចិត្ត កុមារទី១ក្នុងខេត្តត្បូងឃ្មុំ អាយុត្រឹមតែ១១ខែម្នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើកុមារីម្នាក់នៅស្រុកមេមត់ ដែលនេះគឺករណីទី៣ហើយ ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីលោក ឡេង ពៅ និង លោក វ៉ាន់ ណាក្រូ ដែលជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលជាករណីជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ។ នេះបើយោងតាមការឱ្យដឹងពីអាជ្ញាធរ និងលោក កែវ វណ្ណៈ ប្រធាន មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

error: