ស្រ្តីជនជាតិខ្មែរ នៅខណ្ឌប្ញស្សីកែវ ស្លាប់ដោយសារកូវីដ១៩ នៅរសៀលថ្ងៃទី២៧មីនា មុននេះបន្តិច

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា មានករណីអ្នកជំងឺកូវីដ១៩ នៅខណ្ឌប្ញស្សីកែវម្នាក់ អាយុ៧២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី នេះបើតាមការចុះផ្សាយរបស់សារពត៌មាន Fresh News។

អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ Hou Houy អាយុ៧២ឆ្នាំ រស់នៅខណ្ឌប្ញស្សី រាជធានីភ្នំពេញ រកឃើញមានករណីកូវីដ១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ អ្នកជំងឺមានសភាពរលាកសួតសងខាងធ្ងន់ធ្ងរ និងខ្សោយសួតស្រួចស្រាវ។ អ្នកជំងឺបានស្លាប់នៅម៉ោង ១៣៖៤៤នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរថាមកគិតត្រឹមថ្ងៃទី២៧ ខែមិនានេះ ចំនួនអ្នកស្លាប់កើនឡើងដល់9នាក់ហើយ ហើយក៏ចូលរួមសោកស្តាយដល់គ្រួសារនៃសព។

error: