មុននេះបន្តិចស្រ្តីខ្មែរអាយុ៧៦ឆ្នាំម្នាក់ ស្លាប់ដោយសារកូវីដ១៩ យប់ថ្ងៃ២៧ មីនានៅមន្ទីពេទ្យរុស្ស៊ី

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា មានអ្នកជំងឺកូវីដ១៩ម្នាក់ទៀតហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៊ី នៅម៉ោង ៧៖០៥នាទីយប់ថ្ងៃទី២៧ ខែមីនានេះ។

អ្នកជំងឺដែលស្លាប់នេះមានឈ្មោះ ហេង យិន ភេទស្រី អាយុ៧៦ឆ្នាំ រស់នៅភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង រកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ត្រូវបានបញ្ចូនមកពីមន្ទីរពេទ្យខេត្តព្រៃវែង មកដល់មន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

អ្នកជំងឺមានរលាកសួតសងខាងធ្ងន់ធ្ងរ និងខ្សោយសួតស្រួចស្រាវធ្ងន់ធ្ងរ និងបានស្លាប់នៅម៉ោង៧៖០៥នាទីយប់ ថ្ងៃនេះ ព្រោះតែខ្សោយសួតធ្ងន់ធ្ងរ រលាកសួតសងខាង ដោយសារវីរុសកូវីដ១៩ វាយលុកខ្លាំង៕

error: