សហាវម្ល៉េះ! បើករថយន្តលឿនដូចហោះបុកម៉ូតូ២គ្រឿងដែលកំពុងឈប់ស្តុប ស្លាប់២នាក់យ៉ាងរន្ធត់

ភ្នំពេញ៖ រន្ធត់ណាស់ បុរសម្នាក់បើកបររថយន្តហាយឡែនឌ័រ លឿនខ្លាំង មកបុកម៉ូតូ២គ្រឿងដែលកំពុងឈប់ស្តុប បណ្តាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងរន្ធត់ និង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង ៩និង៣៥ នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅមុខដេប៉ូលក់សាំងតេលាចំការដូងកែង ស្តុបចំការដូង លើផ្លូវ២១៧ ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក HIGHLANDER ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AS-1871 បើកបរដោយឈ្មោះ ភ ពិសិដ្ឋ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បើកបរពីត្បូងទៅជើង ស្របទិសគ្នាបានបុកម៉ូតូម៉ាក AIR BLADE ពណ៌ក្រហម-ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1U-8711 បើកបរដោយឈ្មោះ ស៊ឹម វ៉ុល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិតាមុំ ឃុំដូង ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់ក្រោយពេលបញ្ចូនទៅដល់មន្ទីរពេទ្យម្លិះស) និងអ្នកជិះពីក្រោយមានឈ្មោះ យ៉ន ខី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិសុជុស ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ (ស្លាប់ក្រោយពេលបញ្ចូនទៅដល់មន្ទីរពេទ្យម្លិះស) រុញទៅមុខទៅបុកម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1J-6737 បើកបរដោយឈ្មោះ ថៃ ស៊ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិចុងដាល ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ (រងរបួសធ្ងន់ កំពង់សង្រ្គោះព្យាបាលនៅមន្ទីរពេទ្យសាំងម៉ារី) បើកបរដោយឈ្មោះ ឡុច ឡោះ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិចុងដាល ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ (រងរបួសស្រាលសំរាក់ព្យាបាលនៅមន្ទីរពេទ្យសាំងម៉ារី) ដែលកំពុងឈប់ស្តុប ទាំងកំរោលតែម្តង។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

error: