រាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវឲ្យក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់នៅកម្ពុជា ឲ្យធ្វើការបន្ធូរបន្ថយ ដល់ប្រជាពលរដ្ឋដែលបានទិញផ្ទះ និងខុនដូរ ក្នុងបរិបទការរីករាលដាលជំងឺកូវីដ-១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សេចក្ដីប្រកាសព័ត៌មានរួមបានឲ្យដឹងថា ដោយទទួលបានអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាពីបញ្ហាប្រឈម នៃវិស័យអចលនវត្ថុ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ និងវិធានការអនុគ្រោះផ្សេងៗ ដល់អ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងស្ថានភាពបច្ចុប្បន្ន នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដើម្បីជួយដោះស្រាយ បញ្ហាសម្ពោធហិរញ្ញវត្ថុ របស់ប្រជាពលរដ្ឋ ជាអ្នកទិញអចលនវត្ថុ នៅតាមបុរី និងអគារសហកម្មសិទ្ធិនានា ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពាវនាវ និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ សូម៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១៖ ពិនិត្យពីលទ្ធភាពបន្ធូរបន្ថយ លក្ខខណ្ឌបង់រំលស់ ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២៖ លើកលែង ការផាកពិន័យ ចំពោះអ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ក្នុងករណីដែលអ្នកទិញយឺតយ៉ាវ មិនបានបង់ប្រាក់តាមកាលកំណត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៣៖ មិនត្រូវមានបន្ទុកការប្រាក់ ឬជាប់ការពិន័យបន្ថែម ចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់រំលស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៤៖ ដាក់ចេញនូវគោលនយោបាយគាំពារនានា ដល់អតិថិជនរបស់ខ្លួន លើការបង់រំលស់អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ...

នៅថ្ងៃ ទី ២២ ខែមីនា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តកែប បានចេញសេចក្តីប្រកាសព័ត៌មានពី បុគ្គលវិជ្ជមានកូវីដ១៩ ចំនួន១នាក់ ឈ្មោះ ប៉ែន ហេង ភេទស្រី អាយុ ៣៤ឆ្នាំ មានមុខរបរជាជំនួយការចុងភៅនៅកាស៊ីណូ ហ៊ួយហៅរ៍ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានមកដល់ខេត្តកែប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទីយប់ តាមរយៈមធ្យោបាយម៉ូតូ ផ្ទាល់ខ្លួន ដោយសំងំលាក់ខ្លួននៅផ្ទះ។ រហូតមលដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានទទួលដំណឹងវិលត្រឡប់មកវិញពីបុគ្គលរូបនេះ ក្រុមឆ្លើយតបបន្ទាន់បានចុះទៅពិនិត្យ សួរនាំធ្វើការវាយតម្លៃហានិភ័យ និងបាននាំ យកបុគ្គលរូបនេះធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត ព្រមទាំងបានយកសំណាកនៅព្រឹកថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២១ ទើបទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។ អ្នក ដែលពាក់ព័ន្ធផ្ទាល់រួមមាន៖ ១- ឈ្មោះ ប៉ែន ណាវី ភេទស្រី អាយុ ៤៧ឆ្នាំ [...] ...

(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស ស្រីផល ហៅសួស វីហ្សា បានបញ្ជាក់ថា ខ្លួនមានវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣។ អ្នកនាង សួស វីហ្សា បានប្រាប់ថា កន្លងមកខ្លួនធ្លាប់បានទៅថតបទចម្រៀងនៅក្នុងស្ទូឌីយូជាមួយតារាចម្រៀង ណុប បាយ៉ារិទ្ធ និងតារាចម្រៀង សុគន្ធ នីសា កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ ធ្វើឲ្យនាងគិតថា នាងបានឆ្លងតាំងពីថ្ងៃនោះមក។ សួស វីហ្សា បានបន្ថែមថា នៅពេលនេះ រថយន្តពេទ្យបានទៅដឹកនាងដល់ផ្ទះដែលមានអាសយដ្ឋាននៅក្នុងបុរីជីបម៉ុង ខណ្ឌឫស្សីកែវ ដើម្បីយកទៅព្យាបាលនៅសណ្ឋាគារ Great Duke។ នាងថា ខ្លួនបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៦៧នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៨១នាក់, ស្លាប់ចំនួន ៣នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩ គួរជម្រាបថា អ្នកនាង សួស វីហ្សា បានទៅពិនិត្យសំណាកដើម្បីរកជំងឺកូវីដ-១៩ ...

យោងតាមសារដ៏ខ្លីមួយរបស់ផេកទូរទស្សន៍ BTV បានអោយដឹងពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ដែលកំពុងស្ថិតស្ថានភាពគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ដោយសភាពអ្នកជំងឺមួយចំនួនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងណាស់ ដោយក្រុមគ្រូពេទ្យបាននឹងកំពុងយកចិត្តទុកដាក់បំផុតក្នុងការព្យាបាល។ សារខ្លីនេះជាការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន ដែលបានរៀបរាប់ប្រាប់ទៅស្ថានីទូរទស្សន៍ BTV។ ថ្លែងប្រាប់ BTV ទាំងទឹកភ្នែក អួលដើមក លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងដោយក្តីព្រួយបារម្ភថា « ពេលនេះអ្នកជំងឺកូវីដ-១៩មួយចំនួនមានសភាពធ្ងន់ធ្ងរខ្លាំងណាស់ ដោយក្រុមគ្រូពេទ្យបាននឹងកំពុងយកចិត្តទុកដាក់បំផុតក្នុងការព្យាបាល។ទៅពេលខាងមុខទៀតមិនដឹងករណីស្លាប់នេះ មានកម្រិតណានោះឡើយ…»។ ...

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាន​ដឹកនាំកិច្ចប្រជុំបន្ទាន់លើករណីសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ។ ក្នុងកិច្ចប្រជុំ ដែល​មានការចូលរួមពីភាគីពាក់ព័ន្ធផងដែរ ឯកឧត្តមអភិបាលខេត្ត បានសម្រេចបញ្ឈប់ការងារសន្តិសុខផ្សារនោះ ហើយ​អនុញ្ញាត​ឲ្យម្ចាស់ពងទា ដែលសន្តិសុខធ្វើបែក លក់ពងទារ​ក្នុងផ្សារ ដោយមិនបង់ថ្លៃភាស៊ីពេញ១ឆ្នាំ​។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំបន្ទាន់ ទាក់ទងទៅនឹងករណីសន្តិសុខ​មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ដែលបានកើតឡើង កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មាននេះ ភ្លាម ឯកឧត្តម បានបោះបន្តជូនទៅលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ដើម្បីចុះធ្វើការស្រាវជ្រាវលើករណីនេះបន្ទាន់។ ក្រោយមក ក៏ទទួលបានព័ត៌មាន​ពីអ្នកគ្រប់គ្រងផ្សារថា ភាគីទាំងពីរ បានស្រុះស្រួលគ្នា ដោយមិនមានការប្តឹងផ្តល់អ្វីឡើយ។ ដូច្នេះឯកឧត្តម ក៏បានណែនាំឱ្យមានការថតវិដេអូខ្លីប បង្ហាញពីហេតុផល និងបញ្ហា ដែលបានកើតឡើង តាមរយៈវិដេអូខ្លីប ដែលភាគីទាំងពីរ (សន្តិសុខ និងអាជីវករ) បានធ្វើការបកស្រាយ បង្ហាញថា ហេតុផលនៃបញ្ហា [...] ...

(ភ្នំពេញ)៖ អ្នកកើតជំងឺកូវីដ១៩ វ័យ៧៥ឆ្នាំម្នាក់ទៀត បានស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។ តាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា បុរសរូបនេះ មានលំនៅឋានក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ បើតាមប្រភពបានបញ្ជាក់ថា បុរសរូបនេះត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩ កាលពីយប់មិញនេះ។ បុរសជាអ្នកជំងឺបានរលាកសួតធ្ងន់ធ្ងរ បណ្តាលឱ្យជំងឺធ្វើទុក្ខធ្ងន់។ ក្រោយពេលឃើញសភាពបែបនេះ ក្រុមគ្រូពេទ្យបានយកចូលបន្ទប់សង្គ្រោះ និងជួយសង្គ្រោះរយៈពេលប្រមាណ១០ម៉ោង។ តែជាអកុសលមិនអាចជួយសង្គ្រោះបាន និងទទួលមរណភាពនាព្រឹកនេះតែម្តង។ អ្នកជំងឺកូវីដ១៩ ដែលបានស្លាប់នេះ ជាវេជ្ជបណ្ឌិតជំនាញជំងឺកុមារបានចូលនិវត្តន៍។ សូមបញ្ជាក់ថា រហូតដល់មកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ហើយបានស្លាប់បាត់បង់ជីវិត បូករួមទាំងអ្នកជំងឺ ដែលស្លាប់នាព្រឹកនេះផង៕ ផ្តល់សិទ្ធិដោយ៖ freshnews ...

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៧៣នាក់ និងមានករណីជាសះស្បើយថ្មី ១៧នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៧៣នាក់នោះ គឺ មាន០២នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង ៧១នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖ ...

ខេត្តកណ្ដាល៖ យុវជនម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងរួចមក បានដឹកសង្សារជាអនីតិជនរបស់ខ្លួនតាមម៉ូតូចូលផ្ទះសំណាក់ ហើយក៏លួងលោមរួមភេទបានសម្រេច។ លុះព្រឹកឡើងដឹងដល់ម្ដាយខាងស្រី ក៏ប្តឹងសមត្ថកិច្ចស្រុកខ្សាច់កណ្ដាលឲ្យធ្វើការចាប់ឃាត់ខ្លួនភាគីខាងប្រុសនោះតែម្ដង។ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែមីនា​ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទីយប់ នៅចំណុចផ្ទះសំណាក់យីហោស្វាយជ្រំ ស្ថិតក្នុងភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។      មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះមានអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ ភាព ដាវ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលលទ្ធផលធ្វើតេស្តទឹកនោមវិជ្ជមាន(+) មានសារធាតុញៀន  ត្រូវឃាត់ខ្លួន។       ប្រភពដដែលបន្តថា អស់រយៈពេល៣ឆ្នាំមកហើយដែលជនរងគ្រោះបានមកស្នាក់នៅផ្ទះជាមួយបងស្រីខ្លួននៅភូមិព្រែកបង្កង ឃុំព្រែតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីរៀនសូត្រ ហើយរយៈពេលកន្លះខែកន្លងមកជនរងគ្រោះបានមានទំនាក់ទំនងស្នេហាជាមួយជនសង្ស័យឈ្មោះ ភាព ដាវ៉ាន់ តាមរយៈប្រព័ន្ធហ្វេសប៊ុកជាសង្សានឹងគ្នា។លុះមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី ជនសង្ស័យនិងមិត្តភក្តិឈ្មោះ ប៉ុន កុលចារ៉ា ភេទប្រុស [...] ...

ខេត្តពោធិ៍សាត់៖ តាមរយៈវិដេអូឃ្លីបដែលចែកចាយលើបណ្តាញសង្គម ហ្វេសប៊ុកតៗគ្នាមក មានហេតុការណ៍ម្តាយបង្កើតវាយកូនស្រីរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ បណ្តាលអោយរងរបួសគួរអោយអាណិត។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី ២០ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង ៩ និង ៣០នាទីព្រឹក នៅចំណុចផ្ទះមុខសញ្ញា ស្ថិតនៅភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ស្រីជាម្តាយបង្កើតដែលបង្ករហិង្សា មានឈ្មោះ វ៉ែន  សុធន់ អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅទីតាំងកើតហេតុខាងលើ រីឯកុមារីរងគ្រោះមានឈ្មោះ ឈឿន ណារី ភេទស្រី អាយុ៧ឆ្នាំ។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៨និង០០នាទីព្រឹក ជនរងគ្រោះ បានយកលុយចំនួន ២០០០៛(ពីរពាន់រៀល) ទៅទិញទឹកខ្នុរក្រឡុកចំនួន ៤ដប ចែកបងប្អូនផឹក ពេលមកដល់ផ្ទះ ម្តាយជនរងគ្រោះបានសួរនាំកូន ហើយកូនបានឆ្លើយប្រាប់ថា៖ មកពីទិញទឹកខ្នុរក្រឡុកចែក ប្អូនផឹកស្រាប់តែ ម្តាយបានស្ទុះទៅវាយបោចសក់ ទះកំផ្លៀង និងជាន់កទៅលើដី  បណ្តាលឲ្យជនរងគ្រោះ រងរបួសគ្រាំខាងក្នុងខ្លួន ។ មូលហេតុ  ដោយសារតែជនរងគ្រោះបានយកលុយទៅចាយអស់២០០០៛ ទើបត្រូវជាម្តាយវាយធ្វើបាបដូច្នេះ។ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពី ...

នៅឆ្នាំ២០២១នេះ អាចជាឆ្នាំមួយដ៏កម្សត់របស់លោក ដួង ឆាយ ក្រោយពីមានលោកបានជួបនៅបញ្ហាជាច្រើនទាំងក្នុងការងារ និងគ្រួសារ ធ្វើឲ្យមហាជនពិតជាអាណិត។ ដោយឡែកនៅមុននេះបន្តិច មហាជនពិតជាភ្ញាក់ផ្អើលក្រោយពីលេចលឺថាលោក ដួង ឆាយ បានសម្រេចចិត្តទៅសាងផ្នួសហើយ។ យ៉ាងណាមិញបើយោងតាមសារព័ត៌មាន KCTV Cambodia បានអោយដឹងថា លោក ឌួង ឆាយ សម្រេចចិត្តសាងផ្នួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអហោសកម្មគ្រប់រឿង 🙏🙏🙏៕ សូមទស្សនាវីដេអូខាងក្រោមនេះ: https://web.facebook.com/KCTVCambodia/videos/261657188761219 ...

ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យមន្ដ្រីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ មកនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ តែត្រូវអនុវត្តវិធានសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩។ សូមអានព័ត៌មានលំអិតខាងក្រោម៖ ...

នាថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ បងប្រុសម្នាក់មានឈ្មោះ ឈឿន ប៊ុនឆន បានប្រកាសដំណឹងដ៏សែនល្អមួយសម្រាប់អ្នកជួលបន្ទប់របស់ខ្លួន ដែលមានរហូតដល់ទៅ ៦៩ បន្ទប់ ថាលោកនឹងមិនយកថ្លៃឈ្នូលទំាងអស់។ ក្នុងនោះ ថៅកែបន្ទប់ជួលរូបនេះ បានបញ្ជាក់ច្បាស់ៗ បែ​បនេះ ថា ៖ <<ទឹកចូលច្រមុះដូចតែគ្នា——-នៅសង្កាត់ស្វាយរលំខ្ញុំមានបន្ទប់ជួល ៦៩ បន្ទប់ភាគច្រើនកម្មកររោងចក្រជួល ។ ម្នាក់ៗអួលដើមកគ្រៗប់គ្នា ថ្ងៃនេះខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ៣ ខែ (មិនា មេសា ឧសភា) ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ -គ្រប់យ៉ាងដោយសារទ្រង់ កូវីដ១៩ មកលេង… សង្ឃឹមវានឹងរលាយឆាប់ៗ ។ អរគុណស្ថាបនិក ២០ កុម្ភៈ -បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបានជួយទៅ គ្មានបរទេសណាមកជួយគ្នាយើងក្រៅពីខ្មែរជួយខ្មែរទេ (និយាយតែរឿងបន្ទប់ជួលទេ ហាមប្រៀបធៀបរឿងផ្សេងទាន)>> ក្រោយឃើញទង្វើរដ៏គំរូបែបនេះភ្លាម គ្រប់គ្នានៅក្នុងហ្វេសប៊ុកសម្តែងក្តីពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏ប្រពៃមួយនេះ ព្រមទំាងមានអ្នកចែករំលែកនូវផុសមួយនេះ ជិត២ម៉ឺនដងឯណោះ គិតត្រឹមថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ នេះ។ ...

ខេត្តកណ្តាល ៖ ករណីសង្ស័យមានអ្នកពាក់ព័ន្ធការឆ្លងជម្ងឺកូវីដ-១៩ នៅក្រុងតាខ្មៅខេត្តកណ្តាល ចេះតែរកឃើញជាបន្តបន្ទាប់ ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២១នេះ អាជ្ញាធរបានរកឃើញទីតាំងចំនួន៤កន្លែងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ និង ជាប់ពាក់ព័ន្ធកាលពីថ្ងៃព្រហស្បតិ៍ទី១៨ ខែមីនាឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ ទាក់ទងនឹងករណីការឆ្លងវិរុស កូវីដ១៩នៅក្នុង “មជ្ឈមណ្ឌលថែទាំរថយន្ត អ្នកតាចិន”។ ដោយកាលនោះមានមន្រ្តីយោធាម្នាក់ឈ្មោះ តារា សកល (មានវិជ្ជមានកូវីដ១៩) ក្រោយមកដោយមានការសាកសួរពីមន្ត្រីក្រសួងសុខាភិបាល ថាតើគាត់ពីមុនបានទៅកន្លែងណាខ្លះ គាត់ក៏បានឆ្លើយប្រាបថា រូបគាត់ធ្លាប់ទៅលាងឡាននៅយាន្តដ្ឋានខាងលើនៅថ្ងៃទី ១២ខែ មិនា ឆ្នាំ២០២១។ ដូច្នេះខាងក្រសួងសុខាភិបាល បានមានចំណាត់ការដោយមកប្រមូលយកមនុស្សទាំងអស់ដែលជាប់ពាក់ព័ន្ធនៅក្នុងយាន្ដដ្ឋាននោះដើម្បីធ្វើចត្តាឡីស័ក ព្រមទាំងយកសំណាកទៅពិនិត្យផងដែរ។ ជាលទ្ធផលឃើញថា មានបុគ្គលិកឡើងប៉ុងឡានម្នាក់វិជ្ជមានកូវីដ១៩ដែរ ។ ...

កាលពីយប់ថ្ងៃទី ១៩ ខែមីនា​​ ឆ្នាំ​២០២១ ក្មេងប្រុស​ អាយុ ០៦ឆ្នាំម្នាក់ បានឆ្លងកូវីដ១៩ ពីម្តាយ នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយត្រូវទៅសម្រាកព្យាបាល ជាមួយម្តាយ នៅឯសណ្ឋាគារ The Great Duke ។ តាមរយៈ រូបថតប៉ុន្មានសន្លឹករបស់ប្អូន ធ្វើអោយមកហាជន ពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក​ ពិតជាមានអារម្មណ៍ក្តុកក្តួលជាខ្លាំង ស្ទើរទប់ទឹកភ្នែកមិនបាន។ ទន្ទឹមគ្នានឹងនោះដែរ លោកឧកញ៉ា ស្រី ចាន់ថន បានបង្ហោះ សារមួយ ដោយប្រកាសបែបនេះ ថា៖ «មើលទៅខ្លោចចិត្តណាស់ អាណិតក្មួយណាស់ តើអោយពូជួយគ្រួសារក្មួយតាមវិធីណា ?? ជូនពរអោយក្មួយឆាប់ជាសះស្បើយពីជំងឺកូវិត១៩ចង្រៃនេះ »។ យ៉ាងណាមិញ យើងទាំងអស់គ្នាសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធ មេត្តាជួយអោយប្រទេសកម្ពុជាក៏ដូចជាសកលលោករួចផុតពីជំងឺកាចសាហាវមួយនេះឆាប់ៗ។ ...

សៀមរាប៖ ចរាចរណ៍ចេញនិងចូលភូមិសាស្រ្តសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានអាជ្ញាធរបិទជាបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកឆ្លងកូវីដ-១៩ម្នាក់នៅថ្ងៃទី២០ខែមីនាឆ្នាំ២០២១នេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប។ អ្នកជំងឺកូវីដ-១៩ម្នាក់ថ្មីនេះជាបុរសខ្មែរឈ្មោះម៉ាប់ វុន អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានមុខរបរជាកម្មករបើកឡានដឹកដី នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានត្រឡប់ចូលខេត្តសៀមរាបកាលពីថ្ងៃទី៧មីនា។ គួរបញ្ជាក់ថា សម្រាប់ខេត្តសៀមរាបនេះគឺជាករណីទី២ នៃការរាលដាលក្នុងសហគមន៍ ដែលអ្នកវិជ្ជមានកូវីដ-១៩ ធ្វើដំណើរឆ្លងទៅខេត្តសៀមរាប ដោយករណីទី១ជាស្រ្តីខ្មែរអាយុ៣២ឆ្នាំ បម្រើការនៅសណ្ឋាគារជិនយិនថៃក្នុងខេត្តព្រះសីហនុមានវិជ្ជមានកូវីដហើយបានធ្វើដំណើរទៅខេត្តសៀមរាបដែលមានអាសយដ្ឋានស្នាក់នៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក៕ ...

គិត​ត្រឹម​ថ្ងៃ​ទី ១៩ ខែ​មីនា ឆ្នាំ​២០២១​ នេះ​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ មាន​អ្នក​ស្លាប់​បាត់​បង់​ជីវិត ដោយសារ​ជំងឺ​កូវីដ ១៩ ចំនួន ៣ នាក់​ហើយ ក្នុងរយៈ​ពេល​មិន​ដល់​ ២សប្ដាហ៍​ផង ។ ទី១ ៖​ បុរសជនជាតិខ្មែរដំបូង អាយុ​៥០​ឆ្នាំ មាន​លំនៅ​នៅ​ភូមិ​ព្រែកតាឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ ទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅវេលា​ម៉ោង​១០​និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី​១១​មីនា​ ក្នុងមន្ទីរពេទ្យពេទ្យរុស្ស៉ី។ បើតាមការគូសបញ្ជាក់ពីលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដោយសារជំងឺកូវីដ-១៩ ដែលបណ្តាលមកពីជំងឺសួតរ៉ាំរៃ និងជាអ្នកពិសារបារីច្រើនផង។ បុរសជនជាតិខ្មែរដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩នេះ គឺអ្នកបើកបររថយន្តឱ្យថៅកែជនជាតិចិននៅ​ខេត្ត​ព្រះសីហនុ ដែលមានពាក់ព័ន្ធនឹងក្លឹប N8 ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។ ទី២ ៖​ ស្រ្តីជនជាតិខ្មែរ អាយុ ៦២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ស្មៅ ខណ្ឌ កំបូលរាជធានីភ្នំពេញ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅវេលាម៉ោង ១១:៤៥នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដោយសារជំងឺកូវីដ-១៩ ដែលបានវ៉ៃលុកសួត ធ្វើឱ្យរលាកសួតខ្លាំង និងស្ទះសរសៃ ឈាមបេះដូង។ ស្រី្ដដែលស្លាប់ដោយសារកូវីដ១៩ម្នាក់ថ្មីនេះ ...

បើតាមការអះអាងក្នុងវីដេអូឡាយរបស់ បេនីយ៊ាំង ក្រោយពេល នាង ទម្លាយប្រាប់បងប្អូនថា ចែខួច បានទៅផ្ទះខ្លួន ខណៈពេល រូបគាត់មានអាការៈជំងឺកូវីដ១៩ ចេញមកស្ទើរតែទាំងស្រុងហើយ តែនៅតែដើរពាសពេញទីកន្លែង ស្រាប់តែ តារាចម្រៀង ណុប បាយ៉ារិទ្ធ បែរជា ខលមកស្តីថាឲ្យខ្លួនមួយទំហឹង តាមទូរសព្ទដៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមរយៈវីដេអូផ្សាយផ្ទាល់មុននេះបន្តិច បេនីយ៊ាំង បានបង្ហាញអារម្មណ៍ខឹងខ្លាំងចំពោះ ចែខួច (ភេទប្រុស) និងតារាចម្រៀង ណុប បាយ៉ារិទ្ធ ដែលបានទូរសព្ទមកស្ដីថាឲ្យខ្លួន ដែលបាននិយាយប្រាប់បងប្អូនតាមរយៈវីដេអូឡាយអំពីរឿងរ៉ាវរបស់ ចែ ខួច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរបញ្ជាក់ផងដែរថា ចែខួច(ភេទប្រុស) ជាបុគ្គលដែលសិទ្ធស្នាល នៅផ្ទះក្រោមដំបូលផ្ទះតែមួយជាមួយនឹង តារាចម្រៀង ណុប បាយ៉ារិទ្ធ មិនតែប៉ុណ្ណោះ ក៏ជាបុគ្គលិកនៅហាងលក់កាបូបម្នាក់ផងដែរ ពាក់ព័ន្ធដោយផ្ទាល់ជាមួយតារាចម្រៀងរូបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រំលឹកថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមរយៈវីដេអូផ្សាយផ្ទាល់កាលពីថ្ងៃទី១៧ ខែមីនានេះ បេនីយ៊ាំង បាននិយាយរៀបរាប់ថាចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩មក រូបនាងបានផ្ដាច់ខ្លួនចេញពីសង្គម គឺមិនចេញពីផ្ទះរបស់ខ្លួននោះឡើយ។ ប៉ុន្តែរូបនាងបែរជាមានការធ្វេសប្រហែសបើកទទួលភ្ញៀវឲ្យចូលមកលេងផ្ទះរបស់ខ្លួន ហើយស្រាប់តែស្អែកឡើងទទួលបានដំណឹងពីក្រសួងថាភ្ញៀវរូបនោះបានវិជ្ជមានជំងឺកូវីដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយពីភ្ញៀវរូបនោះវិជ្ជមានជំងឺកូវីដ១៩ បេនី យាំង បានព្យាយាមទាក់ទងទៅកាន់ភ្ញៀវនោះ ដើម្បីសាកសួរថាធ្វើតេស្តនៅទីតាំងណា និងសាកសួរដំណឹងបន្ថែមទៀត។ ប៉ុន្តែអ្វីដែលធ្វើឲ្យ បេនីយ៊ាំងខកចិត្តនោះគឺភ្ញៀវនោះមិនបានធ្វើការឆ្លើយតបនោះទេ ដែលជាលទ្ធផល បេនី យាំង ត្រូវផ្ដាច់ចោលទំនាក់ទំនងជាមួយភ្ញៀវនោះ ...

នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នេះ ក្រុមគ្រួសាររបស់តារាចម្រៀង វី ឌីណែត និង តារាចម្រៀងជើងចាស់លោក ហួរ ឡាវី ក៏ដូចជាសិល្បករសិល្បការិនីជាច្រើន បានចូលរួមបន់ស្រន់ និង ជូនពរដល់ស្ថានភាពជំងឺរបស់អ្នកម្តាយរបស់ វី ឌីណែត ឲ្យរួចផុតពីគ្រោះថ្នាក់ពេលកំពុងសម្រាកព្យាបាលកូវីដ-១៩ ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ មុននេះបន្តិច អ្នកនិពន្ធ ណុប អ៊ីនុ ប្អូនប្រុសរបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ បានបង្ហោះសារ ចូលរួមរំលែកទុក្ខដល់កញ្ញា វី ឌីណែត ក៏ព្រោះតែអ្នកម្តាយរបស់នាងបានទទួលម រណ ភា ពហើយមុននេះបន្តិច ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះ លោក ណុប អ៊ីនុ បានរៀបរាប់ថា «ចូលរួមរំលែកទុក្ខផងប្អូនស្រី Vy Dyneth HM ក្នុងការបាត់បង់អ្នកម្តាយជាទីស្រលាញ់ ដោយគាត់មានជំងឺប្រចាំកាយផង កើតកូវីតទៀត ចង់មើលក៏មើលមិនបាន ប៉ះក៏ប៉ះមិនបាន ។ ស្រណោះណាស់ ខ្លួនឯង និង ប្អូនស្រីក៏កើតកូវីដ លោកពុក ហួរ ...

កណ្តាល៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចធ័មដោយសារឆក់ខ្សែភ្លើងរួចធ្លាក់ចូលទៅទឹកទន្លេហេតុការណ៍នេះបានកើតឡើងថ្ងៃព្រហស្បតិ៍ ១៨ ខែមិនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៧និង១០នាទី នៅចំណុច រណ្តៅបូមខ្សច់ ស្ថិតភូមិ ឈើទាលឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ហំ សេងលី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបូមខ្សាច់ មានស្រុកកំណើតនៅភូមិបឹង ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅទីលំនៅភូមិឃុំកើតហេតុ។ សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា តាមការបំភ្លឺរបស់ឈ្មោះ ហំ រតនា ភេទប្រុស អាយុ១៨ឆ្នាំ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះ រួមជាមួយខ្លួន នឹងឈ្មោះ សុខ គ្រី ភេទប្រុស អាយុ២៥ឆ្នាំ ដែលជាកម្មករបូមខ្សាច់ជាមួយគ្នា នៅមុនពេលកើតហេតុ បាននាំគ្នាចុះទៅបញ្ឆេះម៉ាស៊ីនបូមខ្សាច់ដូចរាល់ដង ដោយឈ្មោះ សុខ គ្រី បានដើរទៅដល់ម៉ាស៊ីនបូមខ្សាច់មុន រួចបញ្ឆេះម៉ាស៊ីនបានប្រហែល១០នាទី ហើយខ្លួននឹងជនរងគ្រោះ ចាំទម្លាក់ប្រេងម៉ាស៊ូតតាមខ្សែទៅតាមក្រោយ មួយសន្ទុះក្រោយមក ជនរងគ្រោះ បានដើរទៅរកកន្លែងម៉ាស៊ីនបូមខ្សាច់ ស្រាប់តែដើរដល់ពាក់កណ្តាល(ដើរតាមទុយោ)ក៏បានប៉ះជាមួយខ្សែភ្លើង (ឆក់) ហើយស្រែកអោយគេជួយ ក៏ធ្លាក់ចូលទឹកបាត់ ភ្លាមនោះឈ្មោះ ...

អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលតារាចម្រៀងស្រី កញ្ញា វី ឌីណែត បានសម្រាកព្យាបាល ជំងឺកូវីដ ១៩ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ក្រុមគ្រូពេទ្យ។ ជាមួយគ្នានោះផងដែរ ក្រៅពីតារាចម្រៀង វី ឌីណែត បានឆ្លងកូវីដ​១៩ ហើយនោះ  គេក៏បានរកឃើញថា អ្នកម្តាយរបស់កញ្ញា​ ក៏បានឆ្លងកូវីដ ១៩ ដូចគ្នា  ជាហេតុធ្វើឲ្យមហាជន មានការព្រួយបារម្ភយ៉ាងខ្លាំង។ គ្រាន់តែទទួលបានដំណឹងនេះភ្លាម តារាចម្រៀង ណុប បាយ៉ារិទ្ធ ពិតជា​ សិល្បកររាមច្បងគម្រូខ្លាំងម្នាក់មែន បើទោះបី ជាខ្លួន កំពុងតែផ្ទុកជំងឺកូវីដ១៩ ហើយមានអាការៈមិនទាន់ធូរស្រាលនៅឡើយក៏ពិតមែន តែខ្លួននៅតែ មិនភ្លេច បង្ហោះសារជូនពរ និងបន់ស្រន់ អស់ទេវតា ឲ្យជួយរក្សាម្តាយតារាចម្រៀងរួមអាជីពរូបនេះ ដែលត្រូវរកឃើញផ្ទុកជំងឺកូវីដ១៩នេះ តែដោយសារតែ សុខភាពមនុស្សចាស់ អាយុរាងច្រើនទៀតនោះ ទើបធ្វើឲ្យអ្នកម៉ាក់ ត្រូវបញ្ឌូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យរុស្សី ជាបន្ទាន់។ សូមបារមីព្រះមាតាមហានគ ឬ ព្រះម៉ែនាគ បិតានាគ ព្រមទាំងវត្ថុសក្តិសិទ្ធដែលឃុំគ្រងរក្សាប្រទេសកម្ពុជាទាំងមូលកូនណាក៍ត្រូវការម្តាយដែរ ហេតុនេះសូមលោកជួយបីបាច់និងប្រទានជីវិតបន្តរដល់អ្នកម្តាយរបស់ប្អូនស្រី Vy DyNeth HM ដែលកំពង់សម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យរុស្សី អោយគាត់មានកំលាំងមាំមួនមកវិញ និង ឆាប់ជាសះស្បើយ ទាំងជំងឺប្រចាំកាយ និង ជំងឺកូវីដ១៩ ...

error: